Man City នឹងមិនកោះហៅ Kalvin Phillips ត្រលប់មកវិញ ដើម្បីជំនួសកន្លែង Rodri នោះទេ

បរទេស៖ ក្លឹប Manchester City កំពុងស្វែងរកអ្នកជំនួសខ្សែបម្រើ Rodri បន្ទាប់ពីកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានរងរបួសសរសៃពួរដែលត្រូវអោយគាត់សម្រាក់ព្យាបាលរបួសពេញមួយរដូវកាល។

Kalvin Phillips Manchester City 2024-25

នេះបើយោងតាមការចេញផ្សាយរបស់ ​​Football Insider បានអោយដឹងថាក្លឹប បានច្រានចោលការហៅកីឡាករ Kalvin Phillips ដែលកំពុងលេងខ្ចីជើងនៅក្លឹបផ្សេង។ បន្ទាប់ពីការខ្ចីជើងដ៏ខកចិត្តនៅឯក្លឹប West Ham កាលពីរដូវកាលមុន កីឡាករ Phillips ឥឡូវនេះនៅជាមួយក្លឹប Ipswich Town ៕

Previous articleNewcastle បានព្រមព្រៀងក្នុងការផ្ទេរយកខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំម្នាក់
Next articleកីឡាករ កីឡាការិនីចុះឈ្មោះប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានជិត ៣០០នាក់ ខណៈអ្នកប្រដាល់ ធឿន ធារ៉ា និងឈឿង ល្វៃ ប៉ះគ្នាក្នុងទម្ងន់ ៧៥គ.ក្រ