បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayer Leverkusen កាន់តែខិតជិតលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាជាមួយកីឡាករអាហ្សង់ទីន Alejo Sarco ដែលកើតឆ្នាំ២០០៦ ពីក្រុម Vélez។
ការព្រមព្រៀងស្ទើរតែសម្រេចដោយគ្មានតម្លៃខ្លួននៅខែមករាខាងមុខ ខណៈក្លឹប Vélez បានបដិសេធសំណើរចំនួន ២ដងពីក្លឹប Bayer Leverkusen។ ក្លឹបនៅអាឡឺម៉ង់ចាប់ទុកកីឡាករ Sarco ជាយុវជនដែលមានទេពកោសល្យកំពូលម្នាក់៕