បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea នៅតែរក្សាការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Jhon Duran របស់ Aston Villa បន្ទាប់ពីព្យាយាម និងបរាជ័យក្នុងការចុះហត្ថលេខាលើរូបគេនៅរដូវក្តៅកន្លងមក។
លោក Fabrizio Romano បាននិយាយនៅក្នុង Daily Briefing ថា៖ “ឥឡូវនេះមានពាក្យចចាមអារ៉ាមថាក្លឹបជាច្រើនចាប់អារម្មណ៍លើ Jhon Duran ហើយខ្ញុំអាចបញ្ជាក់ថា Chelsea ពិតជាព្យាយាមចុះហត្ថលេខាលើគាត់ផងដែរ។ ក្លឹប Chelsea វាយតម្លៃកីឡាករ ហើយនៅតែចាប់អារម្មណ៍លើកីឡាកររូបនេះដដែរ។ ទំនាក់ទំនងកំពុងបន្ត ប៉ុន្តែវាមិនមែនជាអ្វីដែលយើងអាចធ្វើបច្ចុប្បន្នភាពបានឥឡូវនេះនោះទេ”៕