បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Nicolo Schira បានឱ្យដឹងថាក្រុម Arsenal បានកំណត់គោលដៅរបស់ពួកគេលើខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្លឹប Sporting CP ។
កីឡាករ Gyokeres មានរដូវកាលដ៏អស្ចារ្យមួយកាលពីឆ្នាំមុន ដោយបានរួមចំណែកដល់ការស៊ុតបញ្ចូលទីចំនួន ៣៩ ក្នុងការប្រកួតលីកចំនួន ៣៣ដង ។ ទម្រង់លេងដ៏ល្អរបស់គាត់បានបន្តដល់រដូវកាលនេះទៀត ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ៧ដងរបស់គាត់ ហើយបានធ្វើអោយគាត់ក្លាយជាគោលដៅដ៏កំពូលមួយសម្រាប់ក្លឹបនៅតំបន់អឺរ៉ុប៕