បរទេស៖ លោក Carlo Ancelotti គ្រូបង្វឹកក្រុម Real Madrid បានជូនដំណឹងថា Eduardo Camavinga បានជាសះស្បើយពីរបួសរបស់គាត់ ហើយនឹងត្រៀមខ្លួនក្នុងការជួយក្រុមសម្រាប់ការប្រកួតជាមួយ Atletico Madrid នៅថ្ងៃអាទិត្យ។
លោក Ancelotti បាននិយាយថា៖ “កីឡាករ Camavinga អាចបង្ហាញខ្លួនបាន គាត់បានហ្វឹកហាត់ និងជាសះស្បើយឡើងវិញ គាត់ស្ថិតក្នុងស្ថានភាពល្អ”។ កីឡាករ Dani Carvajal ក៏បានត្រលប់មកវិញដូចគ្នា៕