បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែប្រយុទ្ធសញ្ជាតិតួកគីកីឡាករ Yusuf Yazici គ្រោងនឹងចូលរួមជាមួយក្រុមក្រិក Olympiacos ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។
Olympiacos ខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Adam Ounas ដោយគ្មានតម្លៃខ្លួន ប៉ុន្តែអ្វីៗត្រូវបានបរាជ័យ បន្ទាប់មកក្លឹបក៏សម្រេចចិត្តជ្រើសរើសយកកីឡាករ Yazici វិញ៕