បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester City កំពុងសម្លឹងមើលការផ្ទេរយកខ្សែបម្រើកណ្តាលរបស់ក្លឹប Barcelona កីឡាករ Frenkie De Jong ខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ខ្លួននៅក្នុងខែមករាបន្ទាប់ពីកីលាករ Rodri ទទួលរងរបួសសរសៃ ACL។
ប្រភពដដែលបានបន្ថែមទៀតថាលោក Hansi Flick ទំនងជាមិនអនុញ្ញាតឱ្យខ្សែបម្រើសញ្ជាតិហូឡង់ចាកចេញនៅពាក់កណ្តាលរដូវកាលនេះទេ។ កិច្ចសន្យាបច្ចុប្បន្នរបស់ De Jong ជាមួយក្លឹបយក្សកាតាឡាននឹងផុតកំណត់នៅឆ្នាំ២០២៦៕