Real Madrid ចាប់អារម្មណ៍ខ្សែការពាររបស់ក្លឹប Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Real Madrid អាចផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅលើខ្សែការពារ Diogo Dalot របស់ក្រុម Manchester United ប្រសិនបើពួកគេបរាជ័យក្នុងការនាំយកកីឡាករ Trent Alexander-Arnold របស់ Liverpool នៅរដូវក្តៅក្រោយ។

តារាឆ្នើមរបស់ក្រុមហង្សក្រហមត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមអធិរាជស ខណៈដែលគាត់មិនទាន់បានចរចារទៅលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Liverpool។ ទោះជាយ៉ាងណាក៏ដោយក្លឹបនៅអេស្ប៉ាញបានបើកចំហទៅកាន់ជម្រើសផ្សេងទៀត ហើយអាចពិចារណាចំពោះកីឡាករសញ្ជាតិព័រទុយហ្គាល់ ប្រសិនជាពួកគេមិនអាចយកបានកីឡាករសញ្ជាតិអង់គ្លេស៕

Previous articleលោក Enzo Maresca ចង់អោយកីឡាករម្នាក់នេះចាកចេញ
Next articleMan City បង្ហើបអត្តសញ្ញាណកីឡាករ Barca ដែលនឹងមកជំនួសកន្លែង Rodri