លោក Enzo Maresca ចង់អោយកីឡាករម្នាក់នេះចាកចេញ

បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Enzo Maresca បានសារភាពថាគាត់ចង់ឱ្យកីឡាករ Carney Chukwuemeka ចាកចេញពីកីឡដ្ឋាន Stamford Bridge នៅរដូវក្តៅ។ ខ្សែបម្រើស្លាបវ័យ ២០ឆ្នាំដែលបានចូលរួមជាមួយក្រុមតោខៀវក្នុងឆ្នាំ ២០២២ បានជួបការលំបាកក្នុងការស្វែងរកពេលវេលាប្រកួតលើទីលានក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Maresca ក្នុងរដូវកាលបន្ត។

Carney Chukwuemeka Chelsea 2023-24

ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយថា៖ “ខ្ញុំនឹងនិយាយដូចដែលខ្ញុំបាននិយាយជាច្រើនដងមកហើយថាកីឡាករ Carney គឺជាកីឡាករដ៏ល្អម្នាក់ ប៉ុន្តែសម្រាប់ចំនួនកីឡាករដែលយើងមាន យើងបានសម្រេចចិត្តនៅដើមរដូវកាលនេះហើយ វាប្រហែលជា ប្រសើរជាងក្នុងការដែលគាត់ចាកចេញ ហើយទៅកន្លែងណាមួយដែលគាត់អាចបង្ហាញខ្លួនបាន ៣០ ឬ ៣៥ ប្រកួតជាងនៅទីនេះ ដែលលេងតិចតួច។ តែជាអកុសល វាមិនបានកើតឡើងទេ។ គាត់គឺជាកីឡាកររបស់យើង គាត់បានបង្ហាញខ្លួនប៉ុន្មាននាទីកាលពីថ្ងៃមុន ហើយនៅថ្ងៃនេះគាត់មិនបានចូលលេងនោះទេ។ សង្ឃឹម​ថា យើង​អាចផ្តល់ពេលវេលាប្រកួតអោយគាត់បានច្រើនជាងនេះ”៕

Previous articleUnai Emery សម្លឹងឃើញកូនក្រុមចាស់របស់ខ្លួន ដែលកំពុងលេងអោយ AC Milan
Next articleReal Madrid ចាប់អារម្មណ៍ខ្សែការពាររបស់ក្លឹប Man Utd