បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Aston Villa ត្រៀមក្នុងការប្រយុទ្ធជាមួយនឹងក្លឹប West Ham ក្នុងការផ្ទេរយកកីឡាករ Samuel Chukwuez របស់ក្លឹប AC Milan។
កីឡាករ Chukwueze បានធ្វើការក្រោមការដឹកនាំរបស់លោក Unai Emery កាលពីនៅក្លឹប Villarreal ហើយខ្សែប្រយុទ្ធរូបនេះអាចត្រូវល្បួងឱ្យមានការជួបជុំជាមួយអ្នកចាត់ការនៅប្រទេសអង់គ្លេស ខណៈដែល Villans នឹងធានាគាត់ឱ្យលេងក្នុងក្របខ័ណ្ឌ Champions League ៕