បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester United និង Manchester City សុទ្ធតែត្រៀមប្រជែងជាមួយក្លឹប Liverpool ដើម្បីធានាបានការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen កីឡាករ Jeremie Frimpong។
ក្លឹប Liverpool កំពុងស្វែងរកជម្រើសជំនួសក្នុងតំណែងខ្សែការពារស្តាំចំពេលមានការរំពឹងទុកជុំវិញអនាគតរបស់កីឡាករ Trent Alexander-Arnold ខណៈដែល Man City កំពុងសម្លឹងមើលការជំនួសកីឡាករ Kyle Walker វ័យ ៣៤ឆ្នាំ៕