បរទេស៖ នៅរដូវក្តៅឆ្នាំ២០២៥ ខាងមុខ ក្លឹបយក្សនៅ Bundesliga គឺក្លឹប Bayern Munich មានបំណង់ចង់ផ្ទេរយកអ្នកចាំទី Alisson Becker របស់ក្លឹប Liverpool ។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើអ្នកចាំទី Alisson Becker ខណៈដែលពួកគេចាប់ផ្តើមស្វែងរកនៅអ្នកចាំទីមកជំនួសកន្លែង Manuel Neuer។ ថ្មីៗនេះ អ្នកចាំទីរបស់ក្លឹប Liverpool មានការទាក់ទងជាមួយការព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្រុមដែលដឹកនាំដោយលោក Vincent Kompany នៅទឺកដីអាឡឺម៉ង់៕