Arsenal នៅតែចិញ្ចឹមចិត្តចង់បានកីឡាករ RB Leipzig ម្នាក់នេះដដែរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹប Arsenal នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Benjamin Sesko របស់ RB Leipzig ។

Benjamin Sesko RB Leipzig 2023-24

ខ្សែប្រយុទ្ធស្លូវេនីអាយុ ២១ឆ្នាំបានច្រានចោលសំណើរផ្ទេរទៅលេងនៅ Premier League កាលពីរដូវក្តៅមុន ដោយជ្រើសរើសយកការបន្តស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Arsenal ត្រូវបានគេរំពឹងថានឹងបន្តការខិតខំប្រឹងប្រែងរបស់ខ្លួននៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។ កីឡាករ Sesko ក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​កំពូល​ៗ​ដូច​ជា AC Milan, Chelsea, និង Manchester United៕

Previous articleChoupo-Moting បញ្ជាក់យ៉ាងនេះ….. ក្រោយមិនទាន់មានក្លឹបថ្មីលេង បន្ទាប់ពីចាកចេញពី Bayern
Next articleក្លឹបយក្សមួយនេះ!! ចង់បានទាំង Alexander-Arnold និង Alphonso Davies