Maguire ត្រូវសម្រាក់មួយរយៈ ដោយសារតែបញ្ហារបួសកំឡុងពេលប្រកួតជាមួយ Aston

បរទេស៖ កីឡាករជម្រើសជាតិអង់គ្លេសបានចាប់ផ្តើមជាមួយ Jonny Evans ក្នុងការប្រកួតក្របខ័ណ្ឌ Premier League របស់ Man Utd ទល់នឹង Aston Villa កាលពីថ្ងៃអាទិត្យ ប៉ុន្តែពេលវេលារបស់គាត់នៅលើទីលានមានរយៈពេលខ្លី។ កីឡាករ Maguire ត្រូវបានគេជួយនាំចេញពីទីលាននៅតង់ទីមួយ ហើយមិនអាចត្រលប់មកជួយក្រុមវិញនៅ ៤៥នាទីបន្ទាប់បាននោះទេ។

Ten-Hag-Man-Utd

កីឡាករ​វ័យ ៣១ ឆ្នាំ​បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​ថា​គាត់​កំពុង​ប្រឈម​មុខ​នឹង​ការ​សម្រាក​រយៈពេល​យូរ​ដោយសារ​របួស។ ដំណឹង​នេះ​កើត​ឡើង​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​បិសាច​ក្រហម​ដែល​កំពុង​ជួប​បញ្ហា ស្របពេលកីឡាករចំណូលថ្មី Leny Yoro ក៏កំពុងស្ថិតក្នុងបញ្ជីរបួសដូចគ្នា។

Harry Maguire Instagram story injury

កីឡាករ Maguire បានបង្ហោះនៅក្នុងបណ្តាញសង្គម Instagram ដើម្បីចែករំលែកអំពីព័ត៌មានថ្មីៗជុំវិញស្ថានភាពបច្ចុប្បន្នរបស់គាត់ ខណៈដែលគាត់បានសរសេរថា៖ “មានការខកចិត្តក្នុងការរងរបួសកាលពីចុងសប្តាហ៍ ហើយខ្ញុំត្រូវសម្រាក់រយៈពេល ២-៣សប្តាហ៍ ប៉ុន្តែខ្ញុំនឹងត្រលប់មកវិញជាមួយភាពរឹងមាំ”។

Manchester United FC v Tottenham Hotspur FC - Premier League

កាលពីថ្ងៃអង្គារ៍កន្លងទៅ INEOS Group និងក្លឹប Man Utd បាន​ធ្វើ​ការ​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​អំពី​ទម្រង់លេងមិនល្អរបស់ខ្លួន និងអនាគត​របស់​អ្នក​ចាត់​ការ Erik ten Hag នៅ Old Trafford។ ការប្រកួតបន្ទាប់របស់ Man Utd នឹងធ្វើឡើងទល់នឹងក្រុម Brentford នៅថ្ងៃទី១៩ ខែតុលា៕

Previous articleក្លឹបយក្សមួយនេះ!! ចង់បានទាំង Alexander-Arnold និង Alphonso Davies
Next articleនាយក​ផ្នែក​បាល់ទាត់របស់ Man City សម្រេចចិត្តចាកចេញ!