បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាប្រធានក្រុមបិសាចក្រហមបានជួបប្រជុំគ្នានៅទីស្នាក់ការកណ្តាល INEOS កាលពីថ្ងៃអង្គារ ដោយសហម្ចាស់របស់ក្លឹបលោក Sir Jim Ratcliffe ជាអ្នកដឹកនាំការពិភាក្សាជាមួយនាយកប្រតិបត្តិថ្មី Omar Berrada លោក Dan Ashworth ដែលទើបចូលបម្រើការងារជានាយកកីឡា និងនាយកបច្ចេកទេសលោក Jason Wilcox។
ការជួបជុំគ្នានេះបានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប្រកួតស្មើររវាងក្លឹប Man Utd ជាមួយនឹង Aston Villa ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។ លទ្ធផលនេះបានធ្វើឱ្យក្លឹប United មិនទាន់ជ័យជំនះនោះទេក្នុងការប្រកួត ៥ដងចុងក្រោយរបស់ខ្លួន ហើយលទ្ធផលដ៏ខកចិត្តរបស់ពួកគេបានធ្វើឱ្យមានការទាមទារក្នុងការបណ្តេញលោក Erik ten Hag ចេញ។
កិច្ចប្រជុំនេះមិនមានលទ្ធផលនៅក្នុងការសម្រេចចិត្តធំណាមួយត្រូវបានធ្វើឡើងនោះទេ នេះបើយោងតាមរបាយការណ៍រួមទាំងមួយស្តីពីអនាគតរបស់ Ten Hag ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែអាចជ្រើសរើសចែកផ្លូវជាមួយបុរសសញ្ជាតិហូឡង់នៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែ Man Utd បានចាប់ផ្តើមការប្រកួតដល់អាក្រក់បំផុតនៅ Premier League ដែលមិនធ្លាប់មាន។
លោក Ten Hag នឹងសង្ឃឹមថា Ratcliffe និងសហការម្ចាស់ នឹងផ្តល់អោយគាត់នូវពេលវេលាបន្ថែមទៀតក្នុងការដឹកនាំក្រុមបិសាចក្រហម បើទោះបីជាលទ្ធផលរបស់ពួកគេខកចិត្តក៏ដោយ។ អតីតគ្រូបង្វឹក Ajax ត្រូវការបីពិន្ទុពីការប្រកួតរបស់ពួកគេជាមួយ Brentford នៅ Old Trafford នៅថ្ងៃទី១៩ ខែតុលា៕