Ronaldo នៅជម្រុញអោយក្លឹប Al-Nassr ផ្ទេរយក De Bruyne នៅរដូវក្តៅក្រោយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Al-Nassr មានឆន្ទៈក្នុងនាំយកកីឡាករ De Bruyne មកកាន់ Saudi Pro League ខណៈដែលក្លឹបបានបញ្ជាក់ថានឹងរៀបចំនៅសំណើរប្រាក់បៀវត្សរ៍ ១លានផោនក្នុងមួយសប្តាហ៍សម្រាប់គាត់ ដែលវាច្រើនជាងអ្វីដែលគាត់ទទួលបានសព្វថ្ងៃនៅ Man City ប្រមាណ ៤សែនផោន។ ទោះបីជាមានការទាញផ្នែកហិរញ្ញវត្ថុនេះក៏ដោយ វាមិនមានភាពប្រាកដប្រជាលើការសម្រេចចិត្តរបស់ De Bruyne ទេ ខណៈដែលគាត់ធ្លាប់បានបង្ហាញការស្ទាក់ស្ទើរក្នុងការចាកចេញពីតំបន់អឺរ៉ុប សម្រាប់ការផ្ទេរទៅកាន់មជ្ឈិមបូព៌ា។

Kevin De Bruyne Manchester City

កុងត្រារបស់កីឡាករ De Bruyne នៅ Manchester City នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៥ នេះហើយ។ ប្រភពដដែលបានអោយដឹងថាអ្នកគ្រប់គ្រងក្លឹបស្ទាក់ស្ទើរក្នុងការផ្តល់ជូនកីឡាករសញ្ជាតិបែលហ្ស៊ិកនៅកុងត្រាថ្មី ភាគច្រើនដោយសារតែមានការព្រួយបារម្ភលើបញ្ហារបួសដែលកើតឡើងជាញឹកញាប់នាពេលថ្មីៗនេះ និងអាយុរបស់គាត់កាន់តែច្រើន។ ខ្សែបម្រើរូបនេះបានខកខានការប្រកួតចំនួន ៦ដងរួចមកហើយនៅរដូវកាលនេះ ដោយសារតែបញ្ហាសរសៃពួរ ហើយគាត់បានអវត្តមាន ៤១ដងកាលពីឆ្នាំមុន ដែលធ្វើអោយក្លឹប Man City ចាប់ផ្តើមផ្តោតទៅលើកីឡាករវ័យក្មេងដែលមានទេពកោសល្យវិញ ខណៈដែលពួកគេសម្លឹងឆ្ពោះទៅរកយុគសម័យថ្មីនៅ Etihad ។

កីឡាករ Ronaldo បានបញ្ជាក់ថា​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​បញ្ចុះបញ្ចូលកីឡាករ De Bruyne ដោយ​ចាត់​ទុកការផ្ទេរយក​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ​ជាអទិភាពរបស់ក្លឹប Al-Nssar នៅក្នុងរដូវក្តៅក្រោយ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានឥទិ្ធពល និងឋានៈសំខាន់នៅក្នុងក្លឹប ហើយដំបូន្មានរបស់គាត់បាននាំឱ្យ Al-Nassr ជម្រុញក្នុងការយកខ្សែបម្រើ Man City រូបនេះមកកាន់ មជ្ឈឹមបូព៌ា។

Kavin De Bruyne Manchester City Inter Champions League

ការខិតខំប្រឹងប្រែងរបស់ Al-Nassr លើ De Bruyne បង្ហាញពីមហិច្ឆតាមួយទៀតរបស់ Saudi Pro League ដើម្បីទាក់ទាញកីឡាករកំពូលៗពីជុំវិញពិភពលោក។ ពួកគេអាចប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុមនៅ MLS គឺក្លឹប San Diego FC ប៉ុន្តែក្លឹបនៅអាមេរិកត្រូវបានរំពឹងថាអាចមានការពិបាកក្នុងការផ្តល់អោយស្មើរទៅនឹងអ្វីដែលក្លឹបនៅ Saudi Pro League ធ្វើបាន៕

Previous articleយុវជនវ័យ ១៤ឆ្នាំរបស់បិសាចក្រហមម្នាក់ កំពុងតែបង្ហាញភាពលេចធ្លោ
Next articleMan Utd ពិចារណាយកកីឡាករដែលទើបលក់អោយ Benfica ម្នាក់នេះត្រលប់មកវិញ