បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹថាក្លឹបកីឡាករវ័យក្មេងរូបនេះបានប្រារព្ធខួបកំណើតគម្រប់អាហយុ ១៤ឆ្នាំរបស់គាត់កាលពីចុងសប្តាហ៍ ហើយក៏ត្រូវបានផ្ទេរគាត់មកកាន់ក្រុមអាយុដែលត្រូវនឹងគាត់។ គាត់អាចនឹងទទួលបានអនាគតភ្លឺស្វាង នៅក្នុងក្រុមអាយុក្រោម U16 ប៉ុន្តែនៅពេលនេះគាត់បានទទួលឱកាសដំបូងក្នុងការចូលកំដៅសាច់ដុំ ក្នុងកំឡុងពេលដែលក្រុមរបស់គាត់បានប្រកួតជាមួយនឹងក្រុមអាយុក្រោម ១៨ឆ្នាំរបស់ក្លឹប Man City កាលពីខែមេសា កន្លងមក។
កីឡាករ Gabriel បានឈ្នះពានរង្វាន់កីឡាករដែលមានតម្លៃបំផុតនៅក្នុងការប្រកួតយុវជនក្នុងទីក្រុងហុងកុងក្នុងរដូវកាលនេះ ចំពេលការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ចាប់តាំងពីការត្រលប់មកវិញបន្ទាប់ពីរដូវក្តៅ។ បិសាចក្រហមត្រូវបានបញ្ជាក់ថានឹងមិនប្រញាប់ប្រញាល់ក្នុងការដាក់គាត់អោយប្រកួតសម្រាប់ក្រុម U18s នោះទេ ប៉ុន្តែគ្រូបង្វឹកមានការចាប់អារម្មណ៍គាត់ក្នុងកំឡុងពេលហ្វឹកហាត់យ៉ាងខ្លាំង។
កីឡាករ Gabriel ត្រូវបានគេដាក់រហស្សនាមថា ‘Kid Messi’ ដោយសារតែជំនាញរបស់គាត់ ហើយត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យម្នាក់នៅក្នុងលីគយុវជនរបស់ Premier League។
ខណៈពេលដែល Gabriel បន្តការរីកចម្រើននៅក្នុងក្រុមយុវជនរបស់ United ក្រុមឈុតធំរបស់ពួកគេក៏ត្រៀមក្នុងការប្រកួតជាមួយនឹងក្លឹប Brentford នៅថ្ងៃទី១៩ ខែតុលា នៅ Premier League៕