កីឡាករ Denzel Dumfries ជម្រុញអោយក្លឹប Inter ធ្វើរឿងនេះអោយលឿន

បរទេស៖ តារាឆ្នើមរបស់ក្លឹប Inter Milan គឺកីឡាករ Denzel Dumfries វ័យ ២៨ឆ្នាំ បានបញ្ជាក់ថា គាត់នឹងបន្តស្នាក់នៅជាមួយក្លឹបនៅអ៊ីតាលី។

កីឡាករសញ្ជាតិហូឡង់ដែលមានកុងត្រាបច្ចុប្បន្នរបស់គាត់រហូតដល់ដល់ឆ្នាំ២០២៥ ធ្លាប់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្រុម Manchester United ប៉ុន្តែវាហាក់ដូចជាគាត់នឹងបន្តស្នាក់នៅជាមួយក្រុម Serie A ។

គាត់បានប្រាប់ទូរទស្សន៍ NOS របស់ប្រទេសហូឡង់ថា៖ “ខ្ញុំមិនទាន់បានចុះហត្ថលេខាទៅលើការពន្យាកុងត្រានៅឡើយទេ។ យើងនៅមានព័ត៌មានលម្អិតមួយចំនួន ដែលយើងត្រូវធ្វើការពិនិត្យ”។

“ការ​ចរចា​បាន​បន្ត​មួយ​រយៈ​ហើយ ព្រោះ​ប៉ុន្មាន​ខែ​កន្លង​មក​នេះ មាន​ការ​ផ្លាស់​ប្តូរ​ម្ចាស់​ក្លឹប”។

“ខ្ញុំរំពឹងថាអ្វីៗនឹងដំណើរការ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចុះ​ហត្ថលេខា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឱ្យ​បញ្ហា​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​បន្ទាប់​មក​ឈាន​ទៅ​មុខ”៕

Previous articleកីឡាករ Joel Matip ពិចារណាអំពីការចូលនិវត្តន៍ពីបាល់ទាត់
Next articleMan Utd កំពុងដំណើរការលើការពន្យាកុងត្រាអោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះ