កីឡាករ Dani Ceballos ប្តេជ្ញាធ្វើរឿងនេះនៅ Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាកីឡាករ Dani Ceballos ប្ដេជ្ញាថានឹងបង្ហាញទម្រង់លេងរបស់គាត់នៅ Real Madrid បន្ទាប់ពីការជាសះស្បើយពីរបួសកជើង ហើយមិនមែនទុកសម្រាប់លក់នោះទេ។

ការប្រកួតប្រជែងនៅក្នុងខ្សែបម្រើរបស់ Real Madrid គឺមានភាពស្វិតស្វាញ ដោយមានតារាល្បីៗដូចជា Jude Bellingham, Fede Valverde, Eduardo Camavinga, Aurelien Tchouameni, Luka Modric និង Arda Guler សុទ្ធតែធ្វើការប្រកួតប្រជែងគ្នាដើម្បីទទួលបានពេលវេលាលេងនៅលើទីលាន។ ថ្វីបើមានខ្សែបម្រើដ៏ច្រើនក៏ដោយ កីឡាករ Ceballos នៅតែផ្តោតលើការធ្វើជាសះស្បើយនៅរបួសរបស់ខ្លួន ហើយគាត់មានឆន្ទៈមិនចាកចេញពីទឹកដី Santiago Bernabeu ឡើយ៕

Previous articleInter Milan លែងចង់បានខ្សែការពារ Jonathan Tah ហើយ ដោយសារតែ
Next articleMan Utd បង្ហើបតម្លៃលក់ Antony សម្រាប់ទីផ្សារដោះដូរខាងមុខ