បរទេស៖ ក្លឹប Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប RB Leipzig នៅរដូវក្តៅក្រោយ ទោះបីជាលក្ខខណ្ឌមួយកំពុងដំណើរការប្រឆាំងនឹងពួកគេក៏ដោយ។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាខ្សែប្រយុទ្ធរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពី Leipzig នៅរដូវក្ដៅក្រោយខណៈដែលគេសម្លឹងរកការផ្លាស់ប្តូរអាជីពរបស់ខ្លួនបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បញ្ជាក់ថា Sesko ពិតជាចង់លេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ហើយទម្រង់លេងរបស់ Man Utd មកទល់ពេលនេះ អាចធ្វើបានតិចតួចដែលអាចធ្វើអោយក្លឹបមានឪកាសតិចក្នុងការលេងនៅ Champions League នៅរដូវកាលក្រោយ៕