បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បាននិយាយអំពីអនាគតខ្លួននៅ Man City ថា៖
“កត្តាដែលត្រូវសម្រេចចិត្តអនាគតរបស់ខ្ញុំនៅ Man City? ស្ថានភាព! ខ្ញុំកំពុងរង់ចាំវាផ្លាស់ប្តូរ ហើយបន្ទាប់ពីខ្ញុំនឹងធ្វើការសម្រេចចិត្ត។ និយាយឱ្យត្រង់ទៅ ក្លឹបមិនដែលដាក់សម្ពាធឱ្យខ្ញុំសម្រេចចិត្តទេ។ ខ្ញុំប្រាកដថាពួកគេមានជម្រើសក្នុងករណីដែលខ្ញុំចាកចេញថ្ងៃណាមួយ”៕