បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City ឈានទៅមុខក្នុងការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលមានទេពកោសល្យអាយុ ១៦ឆ្នាំ Michael Noonan ពី St Patricks ។
ខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់ដែលជាផ្នែកមួយរបស់ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ ត្រូវបានគេចាត់ទុកថាជាយុវជនដែលមានទេពកោសល្យម្នាក់សម្រាប់ពេលអនាគត ខណៈដែល Man City Academy បន្តតាមដានក្រុមយុវជនសម្រាប់ផែនការរយៈពេលវែងរបស់ក្លឹប៕