បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាក្លឹប Liverpool កំពុងរៀបចំប្រជែងជាមួយ Borussia Dortmund សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើ Andrija Maksimovic របស់ក្លឹប Red Star Belgrade។
នៅអាយុត្រឹមតែ ១៧ឆ្នាំ Maksimović បានបង្កើតប្រវត្តិសាស្ត្ររួចទៅហើយក្នុងនាមជាកីឡាករដែលក្មេងជាងគេបំផុតមិនធ្លាប់មានរបស់ស៊ែប៊ី ហើយត្រូវបានចាត់ទុកថាជាយុវជនមានទេពកោសល្យវ័យក្មេងដ៏ជោគជ័យបំផុតរបស់ទ្វីបនេះ។ ខ្សែបម្រើដ៏មានទេពកោសល្យដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Manchester City ផងដែរនោះ អាចនឹងមានតម្លៃផ្ទេរប្រមាណ ១២.៤លានផោន៕