Bayern បើកការចរចាអំពីកុងត្រា Sane ខណៈមានការចាប់អារម្មណ៍ពី Arsenal និង Man Utd

បរទេស៖ ក្លឹបបិសាចក្រហមត្រូវបានគេរាយការណ៍ថាកំពុងតាមដានយ៉ាងដិតដល់នូវតារាឆ្នើមរបស់ក្លឹប Bayern ជាច្រើននាក់ ក្នុងនោះរួមទាំងកីឡាករ Sane និងខ្សែបម្រើ Leon Goretzka ដែលជាគោលដៅផ្ទេរដ៏មានសក្តានុពល។ ដោយសារអតីតកីឡាកររបស់ក្លឹប Manchester City នៅសល់កុងត្រាតែមួយឆ្នាំទៀត ដូច្នេះ Man Utd អាចព្យាយាមទាក់ទាញគាត់ឱ្យត្រលប់មកកាន់អង់គ្លេសវិញ ដែលជាផ្នែកមួយនៃការផ្ទេររបស់ពួកគេនៅឆ្នាំ២០២៥។

Aston Villa FC v FC Bayern München - UEFA Champions League 2024/25 League Phase MD2

កីឡាករ Sane បានជួបបញ្ហារបួស ជាពិសេសបន្ទាប់ពីការវះកាត់ក្រលៀនក្នុងរដូវក្តៅ។ ជាលទ្ធផល គាត់បានបង្ហាញខ្លួនត្រឹមតែ ៤ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប Bayern នៅក្នុងរដូវកាលនេះ ដោយលេងសរុបបានតែ ៧៨នាទី។ ដូច្នេះក្លឹប Bayern Munich កំពុងប្រើវិធីសាស្ត្រក្នុងការចរចាទៅលើកុងត្រាយ៉ាងប្រុងប្រយ័ត្ន ខណៈការបង្ហាញទម្រង់លេងនៅលើទីលានរបស់គាត់អាចជាចម្លើយសម្រាប់បញ្ជាក់ថាគាត់នឹងនៅបន្ត ឫក៏ចាកចេញទៅអង់គ្លេស។

នាយកកីឡាលោក Max Eberl បានបញ្ជាក់ថា ការពិភាក្សាលើកិច្ចសន្យាថ្មីកំពុងបន្តដោយនិយាយថា៖ “ឥឡូវនេះ វាជារឿងសំខាន់ដែល Leroy មានអារម្មណ៍ស្រួលម្តងទៀត ហើយអាចបង្ហាញពីអ្វីដែលគាត់អាចធ្វើបាននៅលើទីលានម្តងទៀត។ ការ​សម្រេច​ចិត្ត​មួយ យើង​នឹង​ប្រកាស”។

នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថា ការពិចារណាផ្នែកហិរញ្ញវត្ថុធ្វើឱ្យការចរចាកិច្ចសន្យារបស់ Sane មានភាពស្មុគស្មាញ។ នៅពេលដែលគាត់ផ្ទេរមកកាន់ក្លឹប Bayern ពីក្លឹប Manchester City ខ្សែបម្រើស្លាបរូបនេះបានយល់ព្រមកាត់បន្ថយប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់គាត់ចំនួន ៥លានអឺរ៉ូ ដែលឥឡូវនេះទទួលបានប្រហែល ២០លានអឺរ៉ូក្នុងមួយឆ្នាំ។ ជាមួយនឹងកិច្ចព្រមព្រៀងរបស់គាត់នឹងផុតកំណត់ ភ្នាក់ងាររបស់ Sane ត្រូវបានរាយការណ៍ថាកំពុងស្វែងរកការពន្យាកុងត្រាដែលឆ្លុះបញ្ចាំងពីតម្លៃរបស់គាត់ចំពោះក្រុម។ ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភអំពីរបួសដែលកំពុងបន្តបានបង្ខំឱ្យ Bayern ប្រកាន់យកនូវវិធីសាស្រ្តចរចារដែលវាស់វែងទៅលើបញ្ហាទាំងនេះ។

Eintracht Frankfurt v FC Bayern München - Bundesliga

កីឡាករ Sane អាចនឹងបង្ហាញខ្លួនទល់នឹង Stuttgart ក្នុងក្របខ័ណ្ឌ Bundesliga នៅថ្ងៃសៅរ៍ ហើយខ្សែប្រយុទ្ធនឹងព្យាយាមធ្វើឱ្យមានឱកាសច្រើនបំផុតដើម្បីទទួលបានការចាប់អារម្មណ៍អំពីលោក Kompany និងក្រុមការងាររបស់ក្លឹប United និង Arsenal។ ទម្រង់លេងដ៏ល្អអាចផ្តល់ឱ្យគាត់នូវកៅអីចាប់ផ្តើមទល់នឹងក្រុម Barcelona ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី២៣ ខែតុលា ដែលនឹងក្លាយជាដំណាក់កាលដ៏ធំមួយដើម្បីបង្ហាញអំពីទម្រង់លេងរបស់គាត់៕

Previous articleLiverpool ចេញមកប្រជែងជាមួយ Man City ក្នុងការផ្ទេរយកកីឡាកររបស់ Red Star Belgrade
Next articleLeeds ផ្តល់កិច្ចសន្យារយៈពេលខ្លី ដល់អតីតខ្សែបម្រើរបស់ក្លឹប Arsenal