Leeds ផ្តល់កិច្ចសន្យារយៈពេលខ្លី ដល់អតីតខ្សែបម្រើរបស់ក្លឹប Arsenal

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Leeds United កំពុងពិចារណាផ្តល់កិច្ចសន្យារយៈពេលខ្លីដល់អតីតខ្សែបម្រើ Arsenal កីឡាករ Francis Coquelin ដើម្បីជួយពង្រឹងតំបន់បម្រើ ខណៈដែលខ្សែបម្រើ Ethan Ampadu និង Ilia Gruev កំពុងមានបញ្ហារបួស។

Aston Villa v Villarreal - Friendly

កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានចាកចេញពីក្លឹប Arsenal ទៅកាន់ La Liga ដោយចូលរួមជាមួយ Valencia មុនពេលចំណាយពេល ៤រដូវកាលជាមួយក្លឹប Villarreal ។ ទោះជាយ៉ាងណាក៏ដោយ Coquelin បានគ្មានក្លឹបលេងចាប់តាំងពីកិច្ចសន្យារបស់គាត់ជាមួយ Villarreal ផុតកំណត់នៅរដូវក្តៅនេះ៕

Previous articleBayern បើកការចរចាអំពីកុងត្រា Sane ខណៈមានការចាប់អារម្មណ៍ពី Arsenal និង Man Utd
Next articleMan Utd សម្លឹងមើលការទិញអតីតកីឡាកររបស់ខ្លួនម្នាក់ត្រលប់មកវិញ ក្រោយទើបលក់អោយ Benficca