Joshua Zirkzee ចង់ចាកចេញពី Man Utd នៅក្នុងខែមករានេះ!

បរទេស៖ កីឡាករ Joshua Zirkzee ដែលចុះហត្ថលេខាផ្ទេរមកកាន់ក្លឹប Manchester United កាលពីរដូវក្តៅនេះ ត្រូវបានគេមើលឃើញថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។

ត្រឹមតែជាង ៣ខែបន្ទាប់ពីការចូលរួមជាមួយម្ចាស់ជើងឯកអង់គ្លេស ២០សម័យ កីឡាករ Zirkzee បានចាប់ផ្តើមមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញ ដោយសារតែអសមត្ថភាពក្នុងការឈានដល់ទម្រង់ល្អបំផុតរបស់គាត់។ យោងតាមព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែនេះបានអោយដឹងថាកីឡាករ Zirkzee អាចនឹងត្រូវចុះហត្ថលេខាដោយក្លឹប Juventus ហើយអាចនឹងបញ្ជូនកីឡាករ Dusan Vlahovic ចេញទៅកាន់គោលដៅផ្សេង៕

Previous articleDeco ចង់បានកីឡាករ ២រូបរបស់ក្លឹបតោខៀវ Chelsea
Next articleLiverpool ត្រៀមកញ្ចប់ថវិកាដល់ទៅ….. សម្រាប់ការផ្ទេរកីឡាករ Jamie Bynoe-Gittens