បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Barcelona និងជាអតីតខ្សែបម្រើរបស់ Chelsea កីឡាករ Deco ទំនងជាចង់នាំយកកីឡាករក្រុមតោខៀវពីររូបមកកាន់ទឹកដី Camp Nou។
កីឡាករ Romeo Lavia និង Carney Chukwuemeka ត្រូវបានដឹកថាកំពុងស្ថិតនៅក្នុងការចង់បានរបស់បុរសសញ្ជាតិព័រទុយសហ្គាល់រូបនេះ។ ក្លឹប Barca ធ្លាប់បានផ្តល់នៅសំណើរខ្ចីជើងកីឡាករ Chukwuemeka កាលពីរដូវក្តៅកន្លងមក។ លោក Deco ត្រូវបានគេដឹងថាគាត់ចង់ខ្ចីជើងកីឡាករ Romeo Lavia កាលពីឆ្នាំ២០២៣ មុនពេលមានសង្គ្រាមដេញថ្លៃគ្នារវាងក្លឹប Chelsea និង Liverpool ប៉ុន្តែអ្នកចាត់ការ Barca នៅតែមាន Chukwuemeka និងកីឡាករបែលហ្ស៊ិកនៅលើរ៉ាដារបស់គាត់៕