បរទេស៖ ក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាកំពុងតែតាមដានខ្សែការពារកណ្តាលរបស់ក្លឹប Borussia Dortmund ដែលអាចជាជម្រើសមកជំនួសកន្លែងរបស់កីឡាករ Virgil van Dijk នៅ Anfield។
នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Liverpool ចាប់អារម្មណ៍លើខ្សែការពារ Schlotterbeck របស់ Dortmund ប្រសិនបើកីឡាករ Van Dijk មិនបន្តកុងត្រា។ ប្រភពដដែលបានអោយដឹងទៀតថា ក្លឹបហង្សក្រហមបានត្រៀមចំណាយប្រហែល ៥០លានអឺរ៉ូ សម្រាប់កីឡាករវ័យ ២៤ឆ្នាំនៅក្នុងទីផ្សារដោះដូររដូវក្តៅក្រោយ៕