បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែការពារ Virgil van Dijk របស់ក្លឹប Liverpool បានបញ្ជាក់ថាភ្នាក់ងាររបស់គាត់បាននឹងកំពុងពិភាក្សាជាមួយនឹងក្លឹប Liverpool ទៅលើកុងត្រាថ្មី ប៉ុន្តែទោះជាយ៉ាងណាគាត់នៅតែប្រកាន់ខ្ជាប់នូវអនាគតរបស់គាត់។
កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែការពារសញ្ជាតិហូឡង់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៥ ដែលមានន័យថាគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនជាគាត់មិនចុះហត្ថលេខាទៅលើកុងត្រាថ្មិជាមួយក្លឹបហង្សក្រហមនោះទេ៕