បរទេស៖ កីឡាករ Joshua Zirkzee ដែលចុះហត្ថលេខាផ្ទេរមកកាន់ក្លឹប Manchester United កាលពីរដូវក្តៅនេះ ត្រូវបានគេមើលឃើញថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។
ត្រឹមតែជាង ៣ខែបន្ទាប់ពីការចូលរួមជាមួយម្ចាស់ជើងឯកអង់គ្លេស ២០សម័យ កីឡាករ Zirkzee បានចាប់ផ្តើមមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញ ដោយសារតែអសមត្ថភាពក្នុងការឈានដល់ទម្រង់ល្អបំផុតរបស់គាត់។ យោងតាមព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែនេះបានអោយដឹងថាកីឡាករ Zirkzee អាចនឹងត្រូវចុះហត្ថលេខាដោយក្លឹប Juventus ហើយអាចនឹងបញ្ជូនកីឡាករ Dusan Vlahovic ចេញទៅកាន់គោលដៅផ្សេង៕