Liverpool ត្រៀមកញ្ចប់ថវិកាដល់ទៅ….. សម្រាប់ការផ្ទេរកីឡាករ Jamie Bynoe-Gittens

បរទេស៖ ក្លឹប Liverpool ត្រូវបានគេប្រាប់ថាពួកគេនឹងត្រូវចំណាយប្រាក់ចំនួន ១០០ លានអឺរ៉ូដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Borussia Dortmund ក្នុងនាមជាអ្នកមកជំនួសតំណែងកីឡាករ Mohamed Salah ។

Borussia Dortmund v Eintracht Frankfurt - Bundesliga

ក្លឹបហង្សក្រហមកំពុងស្វែងរកខ្សែបម្រើស្លាបថ្មី ប្រសិនបើកីឡាករវ័យ ៣២ឆ្នាំរូបនេះនឹងផ្ទេរទៅកាន់ក្លឹបថ្មី ហើយបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Liverpool កំពុងរក្សាការចាប់អារម្មណ៍លើកីឡាករ Jamie Bynoe-Gittens របស់ក្លឹប Dortmund។ ប្រភពដដែលបានអោយដឹងថាពួកគេចាប់អារម្មណ៍លើកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ ហើយបានត្រៀមរៀបចំ “សំណើរដ៏ំធំ” សម្រាប់កីឡាករវ័យ ២០ឆ្នាំ ប៉ុន្តែក្លឹបយក្សអាល្លឺម៉ង់នឹងទាមទារតម្លៃប្រមាណ ៨៣លានផោនសម្រាប់ក្លឹបដែលចង់បានកីឡាកររូបនេះ៕

Previous articleJoshua Zirkzee ចង់ចាកចេញពី Man Utd នៅក្នុងខែមករានេះ!
Next articleFermin Lopez យល់ព្រមចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយ Barca