Man Utd ទំនាក់ទំនងទៅកាន់អតីតគ្រូបង្វឹក Barca រូបនេះ ដល់ទី ២ដង

បរទេស៖ អនាគតរបស់ Ten Hag នៅ Manchester United នៅតែមិនប្រាកដប្រជា បើទោះបីជាការទទួលជ័យជម្នះលើ Brentford កាលពីលើកមុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបបិសាចក្រហមបានកំណត់អត្តសញ្ញាណ Xavi ជាអ្នកជំនួសដ៏មានសក្តានុពល ហើយបានទាក់ទងទៅបុរសវ័យ ៤៤ឆ្នាំ ចំនួន “ពីរដងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ”។ លោក Xavi បានឈប់ធ្វើការតាំងពីចាកចេញពី Barcelona កាលពីចុងរដូវកាលមុន ហើយក៏មិនចង់ទៅដឹកនាំក្រុមនៅទឹកអីអេស្ប៉ាញម្តងទៀតដែរ។

Manchester United FC v Brentford FC - Premier League

លោក Ten Hag ស្ថិតក្រោមសម្ពាធបន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏គួរអោយខកចិត្តមួយ។ លោក Sir Jim Ratcliffe បានសារភាពថាក្លឹបបច្ចុប្បន្នមិនស្ថិតនៅទីតាំងដែលពួកគេចង់បាននោះទេ ប៉ុន្តែបានទទូចថាការបណ្តេញ Ten Hag មិនមែនជាអ្វីដែលត្រូវធ្វើឡើងនោះទេ។ ក្លឹប United ត្រូវបានជម្រុញដោយជ័យជំនះលើក្រុម Brentford កាលពីថ្ងៃសៅរ៍ ប៉ុន្តែលោក Ten Hag ដឹងថាអនាគតរបស់គាត់នឹងបន្តបាន លុះត្រាតែគាត់អាចកែលម្អយ៉ាងខ្លាំងទាំងលទ្ធផល និងទម្រង់លេងនៅ Old Trafford ។

Xavi Erik ten Hag

លោក Ten Hag បាននិយាយអំពីអនាគតរបស់គាត់បន្ទាប់ពីបានឃើញក្រុមរបស់គាត់យកឈ្នះ Brentford ។ គាត់បាននិយាយថា “ការផ្តោតអារម្មណ៍របស់ខ្ញុំគឺតែលើរឿងនេះ។ អ្វីដែលគ្រប់គ្នាកំពុងសរសេរគឺចេញពីស្មារបស់ខ្ញុំ។ ខ្ញុំអាចដោះស្រាយជាមួយនឹងបញ្ហានេះ។ កីឡាករត្រូវគិតអំពីទម្រង់លេងរបស់ក្រុម មានក្រមសីលធម៌ការងារត្រឹមត្រូវ និងដាក់អ្វីៗទាំងអស់ទៅក្នុងការប្រកួត។ ខ្ញុំដឹងថាពួកគេជាកីឡាករកំពូល។ ​ប្រសិន​បើ​អ្នក​មាន​ការ​តាំង​ចិត្ត នោះពួកយើងនឹងអាចស៊ុតបញ្ចូលទី និងនាំមកនៅជ័យជំនះ។ នោះជាអ្វីដែលអ្នកគ្រប់គ្នារំពឹងទុក”។

Ten Hag Mourinho split

ក្លឹប Manchester United នឹងត្រូវធ្វើការប្រកួតយ៉ាងមមាញឹកមួយសម្រាប់សប្តាហ៍នេះ ដោយពួកគេនឹងត្រូវប្រកួតជាមួយក្រុម Fenerbahce ដែលគ្រប់គ្រងដោយគ្រូបង្វឹកចាស់លោក Jose Mourinho ក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍ បន្ទាប់មកនឹងត្រូវប្រកួតជាមួយ West Ham នៅកីឡដ្ឋាន London Stadium សម្រាប់ថ្ងៃអាទិត្យ៕

Previous articleប្រធានក្លឹប Shakhtar បញ្ជាក់ថាក្លឹប Man City កំពុងចង់បានកីឡាកររបស់ខ្លួនម្នាក់
Next articleArsenal និង Brighton តាមដានអ្នកចាំទីរបស់ក្លឹប Aston Villa