បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Arsenal និង Brighton ត្រូវបានគេរាយការណ៍ថាកំពុងតាមដានយ៉ាងជិតដិតទៅលើអ្នកចាំទីវ័យក្មេង Oliwier Zych របស់ក្លឹប Aston Villa។
ក្លឹបនៅPremier League ទាំងពីរបានបញ្ជូនបុគ្គលិករបស់ខ្លួន ដើម្បីទៅតាមដាននិងវាយតម្លៃលើទម្រង់លេងរបស់កីឡាករវ័យ ២០ឆ្នាំកាលពីរដូវកាលមុន ជាមួយនឹងឪកាសផ្ទេរនាពេលអនាគត។ ភ្នាក់ងាររបស់អ្នកចាំទីក៏បានទទួលការសាកសួរពីភាគីដែលចាប់អារម្មណ៍។ កីឡាករ Zych នៅសល់កុងត្រាមួយឆ្នាំទៀតនៅ Villa Park៕