បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ De Telegraaf បានឱ្យដឹងថាក្លឹប Ajax កំពុងតែស្វែងរកលទ្ធភាពក្នុងការនាំយកខ្សែបម្រើស្លាប Antony ត្រលប់ពី Manchester United វិញ។
ការពិភាក្សាត្រូវបានគេនិយាយថានឹងធ្វើឡើងនៅក្នុងគណៈគ្រប់គ្រង់របស់ក្លឹប Ajax ទាក់ទងនឹងការផ្ទេរមួយនេះ ទោះបីជាមានការព្រួយបារម្ភអំពីចិត្តគំនិតរបស់កីឡាករវ័យ ២៤ឆ្នាំបន្ទាប់ពីមានបញ្ហាប្រឈមនៅ Old Trafford ក៏ដោយ។ ព័ត៌មានថ្មីៗនេះបានអោយដឹងថា Manchester United អាចនឹងបើកចំហរក្នុងការបញ្ជូនកីឡាករ Antony ចេញក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ដែលអាចនឹងត្រួសត្រាយផ្លូវសម្រាប់ក្លឹប Ajax ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលម្តងទៀត៕