Man Utd ចាប់អារម្មណ៍ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ Sunderland

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Express បានអោយដឹងថាក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការផ្ទេរយកខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ក្លឹប Sunderland គឺកីឡាករ Chris Rigg។ ក្លឹបយក្សនៅ Premier League មានផែនការសម្រាប់ការផ្ទេរដ៏មានសក្តានុពលនៅក្នុងទីផ្សារខែមករាខាងមុខនេះ។

Chris Rigg Sunderland 2023

កីឡាករ Rigg ស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្រុម Sunderland ក្នុងរដូវកាលនេះ ហើយបានស៊ុតបញ្ចូលទីក្នុងអំឡុងពេលប្រកួតស្មើ ២-២ ទល់នឹងក្រុម Leeds United ដែលកាន់តែទាក់ទាញការចាប់អារម្មណ៍ពីក្លឹបកំពូលដូចជា Manchester United ។ គាត់មានកុងត្រាជាមួយ Sunderland រហូតដល់ឆ្នាំ២០២៧៕

Previous articleក្លឹបចាស់របស់ Antony ចង់បានគាត់ត្រលប់ទៅវិញ
Next articleJoshua Kimmich ពិចារណាសម្រាប់ជម្រើសផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ