Barca និង Arsenal ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa

បរទេស៖ កីឡាករ Duran បានស៊ុតបញ្ចូលទីបាន ៧គ្រាប់រួចហើយនៅរដូវកាលនេះសម្រាប់ក្លឹប Aston Villa ក្នុងការចាប់ផ្តើមរដូវកាលដ៏ត្រចះត្រចង់ ដែលបានជំរុញឱ្យក្រុមនៅ Premier League ផ្តល់នៅកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធរហូតដល់ឆ្នាំ ២០៣០។ ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាមិនបានធ្វើឱ្យមានការថយចុះនៃការចាប់អារម្មណ៍កីឡាកររូបនេះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Diaria AS បានអោយដឹងថាក្លឹប Arsenal និង Barcelona ចូលរួមជាមួយក្រុមដែលចាប់អារម្មណ៍លើកីឡាករកូឡុំប៊ី។

Jhon Duran Aston Villa 2024

ក្លឹប Aston Villa ច្បាស់ជាចង់ឱ្យកីឡាករ Duran បន្តស្នាក់នៅ Villa Park ប៉ុន្តែត្រូវបានគេគិតថាក្លឹបក៏មានតម្លៃមួយនៅក្នុងចិត្តរបស់ពួកគេផងដែរ ដែលអាចបញ្ចុះបញ្ចូលពួកគេអោយចែកផ្លួវជាមួយខ្សែប្រយុទ្ធរូបនេះ។ ក្រុមរបស់លោក Emery នឹងមានឆន្ទៈក្នុងការទាមទារនៅតម្លៃប្រមាណ ៩០លានអឺរ៉ូ ដែលអាចកាត់បន្ថយនៅការចាប់អារម្មណ៍របស់ក្លឹបមួយចំនួន។ កីឡាករ Duran ក៏ហាក់ដូចជាសប្បាយចិត្តនៅឯ Villa ផងដែរ បើទោះបីជាគាត់មានប្រតិកម្មខឹងចំពោះការត្រូវបានដកចេញក្នុងអំឡុងពេលប្រកួត Champions League ទល់នឹងក្លឹប Bologna។

ជាមួយនឹងគ្រាប់ទីពីរទល់នឹង Bologna កីឡាករ Duran បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីក្នុងការប្រកួតជាប់ៗគ្នាសម្រាប់ Aston Villa ក្នុងពានរង្វាន់ European Cup ឬ Champions League ចាប់តាំងពីកីឡាករ Gary Shaw ស៊ុតបញ្ចូលទីក្នុងទាំងពីរជើងនៃការប្រកួត ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយ Dinamo Bucuresti ក្នុងឆ្នាំ ១៩៨២-៨៣ ។

 jhon duran

កីឡាករ Duran បានក្លាយជាប្រធានបទក្នុងនាមជាកីឡាករឆ្នើមម្នាក់ក្នុងរដូវកាលនេះ ប៉ុន្តែបានចូលលេងតាំងពីដំបូងទល់នឹង Bologna នៅពាក់កណ្តាលសប្តាហ៍ ដោយស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ Champions League ហើយនឹងសង្ឃឹមថានឹងរក្សាតំណែងរបស់គាត់នៅថ្ងៃសៅរ៍នៅពេលដែល Villa ប៉ះ Bournemouth ក្នុង Premier League ៕

Previous articleArteta និង Slot ចេញមកប្រជែងគ្នាយកកីឡាកររបស់ Napoli
Next articleSouthgate ក្លាយជាបេក្ខភាពក្នុងការមកដឹកនាំក្លឹបមួយនៅ Premier League