បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TBR Football បានឲ្យដឹងថាក្លឹប Arsenal និង Liverpool កំពុងតែត្រៀមប្រជែងយកខ្សែបម្រើស្លាបរបស់ក្លឹប Napoli កីឡាករ Khvicha Kvaratskhelia ក្នុងឆ្នាំ ២០២៥។
ខ្សែបម្រើស្លាបសញ្ជាតិហ្សកហ្ស៊ីរូបនេះបានក្លាយជាកីឡាករដែលមានទេពកោសល្យម្នាក់នៅក្នុងវិស័យបាល់ទាត់។ បើទោះបីជាកំពុងពិភាក្សាជាមួយ Napoli លើកិច្ចសន្យាថ្មីអស់រយៈពេលមួយឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។ ទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៧ ប៉ុន្តែ Kvaratskhelia កំពុងស្វែងរកលក្ខខណ្ឌថ្មី ខណៈដែលគាត់នៅតែជាកីឡាករដែលមានប្រាក់ខែទាបបំផុតនៅ Napoli ដែលធ្វើឱ្យគាត់ក្លាយជាគោលដៅសម្រាប់ក្លឹបកំពូល ៗ នៅ Premier League ៕