Man Utd សម្រេចចិត្តរួចរាល់អំពីអនាគតរបស់កីឡាករ Antony

បរទេស៖ ក្លឹប United បានទទួលយកថាពួកគេនឹងមិនអាចយកមកវិញបានសូម្បីតែលុយពាក់កណ្តាលនៃចំនួន ៨៥លានផោនដែលពួកគេបានចំណាយដើម្បីចុះហត្ថលេខាលើ Antony ពីក្លឹប Ajax ក្នុងឆ្នាំ២០២២។ ដូច្នេះពួកគេជឿថាកិច្ចព្រមព្រៀងខ្ចីមួយនឹងជាមធ្យោបាយងាយស្រួលបំផុតក្នុងការយកគាត់ចេញពីក្លឹបរបស់ពួកគេ ហើយបានផ្តល់សញ្ញាថាពួកគេមានឆន្ទៈក្នុងការស្តាប់ការផ្តល់ជូននៅក្នុងទីផ្សារដោះដូរនាខែមករា។

FBL-ENG-LCUP-MAN UTD-BARNSLEY

ក្លឹប United និងកីឡាករវ័យ ២៤ ឆ្នាំចង់ឃើញគាត់ចូលរួមជាមួយក្លឹបនៅអឺរ៉ុប ដោយក្នុងនោះក្លឹប Newcastle និង Crystal Palace បាននិយាយថាចាប់អារម្មណ៍។ ការវិលត្រឡប់ទៅកាន់អតីតក្រុម Ajax ក៏ត្រូវបានចាត់ទុកថាជាលទ្ធភាពមួយដែរ ប៉ុន្តែភាគីហូឡង់ត្រូវបានគេរាយការណ៍ថាមានការព្រួយបារម្ភអំពី “ផ្នត់គំនិត” របស់កីឡាករ។ អតីតតារាបាល់ទាត់របស់ក្លឹប Sao Paulo បង្ហាញខ្លួនបាន ៨២ប្រកួត និងស៊ុតបញ្ចូលទីបាន ២៤គ្រាប់ក្នុងរយៈពេល ២ឆ្នាំរបស់ខ្លួននៅទីក្រុង Amsterdam ។

កីឡាករ Antony បានលេង 86 ប្រកួតរួចហើយសម្រាប់ United ប៉ុន្តែបានធ្លាក់ចេញពីការចាប់អារម្មណ៍នៅក្នុងរដូវកាលនេះ ដោយគាត់ទើបតែបង្ហាញខ្លួនបានតែ ២ដងប៉ុណ្ណោះនៅ Premier League ចំពេលមានការចាប់ផ្តើមដ៏ពិបាក ដែលអាចធ្វើអោយលោក Erik ten Hag នឹងត្រូវបណ្តេញចេញ។

Manchester United FC v Brentford FC - Premier League

កីឡាករ Antony នឹងសង្ឃឹមថានឹងទទួលបានឱកាសដើម្បីបង្ហាញខ្លួន នៅពេលដែលក្លឹប Untied ជួប Fenerbahce ក្នុងការប្រកួត Europa League នៅថ្ងៃព្រហស្បតិ៍ ខណៈដែល Ten Hag ស្វែងរកជ័យជម្នះលើកដំបូងរបស់គាត់ក្នុងការប្រកួតនៅរដូវកាលនេះ៕

Previous articleJose Mourinho បង្ហើបអំពីការវិលត្រលប់មកកាន់ Premier League វិញ
Next articleArteta និង Slot ចេញមកប្រជែងគ្នាយកកីឡាកររបស់ Napoli