Southgate ក្លាយជាបេក្ខភាពក្នុងការមកដឹកនាំក្លឹបមួយនៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានឱ្យដឹងថាក្លឹប Crystal Palace បានពិចារណាទៅលើអនាគតរបស់លោក Glasner បន្ទាប់ពីការចាប់ផ្តើមមិនល្អនៅក្នុងរដូវកាលនេះ ដែលក្លឹបមិនទាន់ស្គាល់ពាក្យថាឈ្នះនោះទេក្នុងសម្រាប់ ៨ប្រកួតមកនេះ។ ក្លឹប Crystal Palace ទទួលបានបីពិន្ទុ ប៉ុន្តែបានត្រឹមស្មើជាមួយ Chelsea, Leicester និង Manchester United ខណៈដែល Palace សម្លឹងមើលអ្នកមកជំនួស ហើយលោក Southgate ជម្រើសដែលសាកសមបំផុត។

Gareth Southgate England Euro 2024 final

អតីតគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះលេងឱ្យក្លឹប Palace ចន្លោះឆ្នាំ ១៩៨៨ និង ១៩៩៥ ដោយធ្វើជាប្រធានក្រុមនៅអាយុ ២៣ឆ្នាំ។ គាត់មិនទាន់មានការងារធ្វើនោះទេបន្ទាប់ពីលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសអង់គ្លេស ហើយតាមប្រភពដដែលបានអោយថាគាត់នឹងពិចារណាការងារនៅ Palace ប្រសិនជាលោក Glasner ត្រូវបណ្តេញចេញមែននោះ។ ខណៈលោក Graham Potter និង David Moyes ក៏ស្ថិតនៅក្នុងបញ្ជីដែលក្លឹប Palace ពិចារណាដូចគ្នា។

លោក Southgate ធ្លាប់បានបដិសេធក្នុងការត្រលប់ចូលមកធ្វើការភ្លាមៗ បន្ទាប់ពីគាត់លាលែងពីតំណែង ដោយទទូចថាគាត់ “ប្រាកដ” គាត់នឹងមិនទទួលយកការងារជាគ្រូបង្វឹកនៅឆ្នាំក្រោយទេ។ គាត់ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងការទៅដឹកនាំនៅក្លឹប United ដូចគញនា។

Crystal Palace v Norwich City - Carabao Cup Second Round

ក្លឹប Crystal Palace នឹងត្រូវប្រកួតជាមួយ Tottenham នៅចុងសប្តាហ៍នេះ ហើយនឹងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។ ការបរាជ័យមួយទៀតអាចមើលឃើញយ៉ាងច្បាស់ថាលោក Glasner នឹងត្រូវស្វែងរកការងារថ្មី៕

Previous articleBarca និង Arsenal ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa
Next articleMario Balotelli ត្រៀមទៅចូលរួមជាមួយក្លឹបនៅអ៊ីតាលី