ក្លឹបយក្សទាំង ៣ចាប់អារម្មណ៍កីឡាករ Dortmund ដែលមានតម្លៃប្រមាណ ១០០លានអឺរ៉ូ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Liverpool, Chelsea និង Tottenham Hotspur កំពុងតែតាមដានទៅលើខ្សែបម្រើស្លាបរបស់ក្លឹប Borussia Dortmund កីឡាករ Jamie Gittens។

Real Madrid C.F. v Borussia Dortmund - UEFA Champions League 2024/25 League Phase MD3

កីឡាករ Gittens បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ដងក្នុងការបង្ហាញខ្លួន ១០ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ការស៊ុតបញ្ចូលទីថ្មីៗនេះរបស់គាត់ក្នុងការប្រកួតចាញ់​ក្រុម Real Madrid ក្នុង​លទ្ធផល ៥-២ នៅ UEFA Champions League របស់ក្លឹប Dortmund។ ក្លឹបដែលចង់បានកីឡាករវ័យក្មេងនេះ ត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីយកគាត់ ខណៈដែលក្លឹប Dortmund អាចទាមទារតម្លៃប្រមាន ១០០លានអឺរ៉ូ ស្របពេលដែលកុងត្រារបស់គាត់មានសុពលភាពដល់ឆ្នាំ២០២៨៕

Previous articleក្លឹប Vasco de Gama ពិចារណាបញ្ចប់កិច្ចព្រមព្រៀងជាមួយ Dimitri Payet
Next articleJoão Félix បញ្ជាក់ពីកត្តាដែលធ្វើអោយគាត់ផ្ទេរមកកាន់ Chelsea