បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ João Félix បានបញ្ជាក់អំពីមូលហេតុដែលគាត់ព្រមផ្ទេរមកកាន់ Chelsea ថា៖
“ខ្ញុំចូលចិត្តអ្វីដែល Enzo Maresca ប្រាប់ខ្ញុំមុនពេលខ្ញុំចុះហត្ថលេខាជាមួយ Chelsea។ ខ្ញុំចូលចិត្តរបៀបដែលគាត់គិតដល់បាល់ទាត់ របៀបដែលគាត់លេង។ ខ្ញុំដឹងថាការប្រកួតប្រជែងនឹងពិបាក ប៉ុន្តែខ្ញុំនៅទីនេះដើម្បីធ្វើការ”៕