នាយកផ្នែកកីឡា Sevilla ចាប់អារម្មណ៍ចង់បានយុវជនរបស់ក្លឹប Spurs

បរទេស៖ ក្លឹប Sevilla ត្រូវបានគេរាយការណ៍ថាមានការចាប់អារម្មណ៍ក្នុងការនាំយកកីឡាករវ័យក្មេង Archie Gray របស់ Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់ទីផ្សារដោះដូរនាខែមករានេះ។

Archie Gray Tottenham 2024-25

នេះបើយោងតាមការចេញផ្សាយរបស់ Mucho Deporte បានអោយដឹងថានាយកផ្នែកកីឡា Sevilla លោក Victor Orta ដែលធ្លាប់ធ្វើជានាយកកីឡាករនៅក្លឹប Leeds ចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ២០២៣ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករវ័យជំទង់មកកាន់ទឹកដីអេស្ប៉ាញ។ បើយោងតាមប្រភពដដែលបានអោយដឹងបន្ថែមទៀតថាក្លឹប Sevilla បានចាប់ផ្តើមវាយតម្លៃលទ្ធភាពនៃកិច្ចព្រមព្រៀងជាមួយ Grey ខណៈដែលលោក Orta បានដឹកយ៉ាងច្បាស់អំពីសមត្ថភាពរបស់កីឡាកររូបនេះតាំងពី ៦ឆ្នាំមុន ប៉ុន្តែខាងក្លឹប Tottenham នឹងមិនអនុញ្ញាតអោយគាត់ចាកចេញដោយងាយស្រួលនោះទេ៕

Previous articleJoão Félix បញ្ជាក់ពីកត្តាដែលធ្វើអោយគាត់ផ្ទេរមកកាន់ Chelsea
Next articleBarca ចង់បានខ្សែការពារកណ្តារបស់ Sevilla មកពង្រឹងក្រុមរបស់ខ្លួន