Barca ចង់បានខ្សែការពារកណ្តារបស់ Sevilla មកពង្រឹងក្រុមរបស់ខ្លួន

បរទេស៖ ក្លឹប Barcelona បានរាយការណ៍ថាបានកំណត់អត្តសញ្ញាណរបស់ខ្សែការពារកណ្តាលក្លឹប Sevilla កីឡាករ Loic Bade ជាគោលដៅផ្ទេរដ៏សំខាន់របស់ខ្លួន។

កីឡាករ Bade បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្រុម Sevilla កាលពីខែមុន ដោយធ្វើអោយគាត់បន្តស្នាក់នៅជាមួយក្លឹបដល់ខែមិថុនា ឆ្នាំ២០២៩។ ទោះបីជាយ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមជាច្រើនអំពីអនាគតរបស់គាត់ ខណៈក្លឹប Liverpool ក៏បានបញ្ជាក់អំពីការចាប់អារម្មណ៍លើរូបគាត់ដូចគ្នា។

Loic Bade Sevilla 05312024

នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាកីឡាករសញ្ជាតិបារាំងរូបនេះក៏ត្រូវបានក្លឹប Barcelona កោតសរសើរផងដែរ ដែលមើលឃើញថាគាត់ជាជម្រើសបន្ថែមដ៏ល្អឥតខ្ចោះសម្រាប់ក្រុមរបស់ពួកគេនៅឆ្នាំ២០២៥។ យោងតាមប្រភពដដែលបានអោយដឹងថាបន្ថែមទៀតថាក្លឹប Paris Saint-Germain និង Bayern Munich ក៏ចាប់អារម្មណ៍ផងដែរ៕

Previous articleនាយកផ្នែកកីឡា Sevilla ចាប់អារម្មណ៍ចង់បានយុវជនរបស់ក្លឹប Spurs
Next articleទំនាក់ទំនងល្អរវាងកីឡាករ Davies និងលោក Hansi Flick អាចជាកត្តាល្អសម្រាប់ការផ្ទេរ