ទំនាក់ទំនងល្អរវាងកីឡាករ Davies និងលោក Hansi Flick អាចជាកត្តាល្អសម្រាប់ការផ្ទេរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប Barcelona មានចំណាប់អារម្មណ៍ទៅលើកីឡាករ Alphonso Davies។ ទំនាក់ទំនងជិតស្និទ្ធរវាង Davies និង Hansi Flick បានក្លាយទៅជាទិដ្ឋភាពសំខាន់នៃការផ្ទេរមួយនេះ ហើយវាអាចជាកត្តាសំខាន់ក្នុងការព្យាយាមរបស់ក្លឹបកាតាឡានក្នុងការចុះហត្ថលេខាលើគាត់។

Alphonso Davies, FC Bayern München, 2024

បន្ទាប់ពីការទទួលជ័យជម្នះ ៤-១ នាពេលថ្មីៗនេះរបស់ Barcelona លើក្រុម Bayern Munich លោក Flick និង Davies បានធ្វើការស្វាគមន៍គ្នាយ៉ាងកក់ក្តៅ ដោយបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។ ក្លឹប Barcelona ប្រហែលជាមានចំនុចល្អនៅពេលពួកគេសញ្ជឹងគិតអំពីការដាក់សំណើរសម្រាប់កីឡាករ Davies ពីព្រោះលោក Flick និង Davies ធ្លាប់ធ្វើការជាមួយគ្នាកាលនៅក្លឹប Bayern៕

Previous articleBarca ចង់បានខ្សែការពារកណ្តារបស់ Sevilla មកពង្រឹងក្រុមរបស់ខ្លួន
Next articleChelsea បានធ្វើការសាកសួរតម្លៃផ្ទេរកីឡាកររបស់ Getafe ម្នាក់