Liverpool បញ្ជូនក្រុមការងារទៅតាមដានខ្សែការពាររបស់ Sevilla ដែលជាជម្រើសជំនួស Virgil van Dijk

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាក្លឹប Liverpool កំពុង​តាម​ដាន​យ៉ាង​ជិត​ស្និទ្ធ​លើ​ខ្សែ​ការពារ​កណ្តាល Loic Bade របស់ Sevilla ដើម្បី​ជំនួស​តំណែង Virgil van Dijk។

Loic Bade Sevilla 05312024

កីឡាករ Van Dijk វ័យ ៣៣ឆ្នាំមិនទាន់យល់ព្រមលើការបន្តកុងត្រាជាមួយ Liverpool នៅឡើយទេ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ។ ហង្ស​ក្រហម​បាន​បញ្ជូន​អ្នក​ឃ្លាំ​មើល​ទៅ​តាម​ដានកីឡាករ Bade ជា​ពិសេសក្នុង​អំឡុង​ពេល​ក្លឹប Sevilla ចាញ់ក្លឹប Barcelona ៥-១ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខណៈពេលដែលកីឡាករវ័យ ២៤ឆ្នាំរូបនេះបានបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានម្តង។ ក្លឹប Sevilla បានច្រានចោលសំណើរពីក្លឹប Stuttgart និង AS Roma សម្រាប់កីឡាករ Bade កាលពីរដូវក្តៅមុន ហើយបានបន្តកិច្ចសន្យារបស់គាត់រហូតដល់ឆ្នាំ២០២៩។ ពួកគេត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកសំណើរដែលមានលើសពី ២០លានអឺរ៉ូ៕

Previous articleLiverpool មានឪកាសតិចណាស់ ដែលអាចរក្សាទុក Alexander-Arnold នៅទឹកដី Anfield
Next articleReal Madrid ផ្តល់សំណើរប្រាក់ឈ្នួលចន្លោះពី ១៤-១៥លានផោនសម្រាប់ Alexander-Arnold