បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាកីឡាករសញ្ជាតិកាណាដាកំពុងឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅក្លឹប Bayern ហើយការចរចាទៅលើកុងត្រាថ្មីក៏កំពុងតែជាប់គាំងផងដែរ។ របាយការណ៍បន្ថែមថាក្លឹប United បានធ្វើការសាកសួរអំពីកីឡាករវ័យ ២៣ឆ្នាំកាលពីដើមខែនេះ ដែលបង្ហាញអំពីចំណាប់អារម្មណ៍របស់ពួកគេយ៉ាងច្បាស់។ ទោះជាយ៉ាងណាក៏ដោយក្លឹប Real Madrid នៅតែបង្ហាញការពេញចិត្តក្នុងការផ្ទេរខ្សែការពារឆ្វេងម្នាក់នេះ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅក្រោយ។
កីឡាករ Davies ត្រូវបានគេសន្មតថាជាខ្សែការពារឆ្វេងដ៏ល្អបំផុតមួយនៅក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយស្ថានភាពកិច្ចសន្យារបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ Madrid, United និង Barcelona ផងដែរ។ នៅចុងបញ្ចប់នៃរដូវកាលនេះ គាត់នឹងក្លាយជាកីឡាករដែលមានគ្មានតម្លៃខ្លយន ហើយនឹងមានជម្រើសទាក់ទាញជាច្រើនដែលត្រូវជ្រើសរើស។
ភ្នាក់ងាររបស់ Davies លោក Nick Huoseh បានប្រាប់ TSN Soccer នាពេលថ្មីៗនេះថា “ខ្ញុំនឹងមិននិយាយអាក្រក់អ្វីនោះទេនៅពេលដែលពិភាក្សាអំពីអនាគតរបស់កីឡាករ Alphonso។ អាទិភាពរបស់ខ្ញុំគឺអនាគតរបស់ Alphonso ។ ខ្ញុំតែងតែនិយាយថា ប្រសិនបើ Bayern ចង់ពិភាក្សាអ្វីមួយ យើងអាចនិយាយអំពីវានៅក្នុងបន្ទប់ប្រជុំ”។
ក្រុម Bayern Munich ដែលកំពុងស្ថិតនៅកំពូលតារាង Bundesliga នឹងធ្វើដំណើរទៅកាន់ក្រុម Bochum នៅរសៀលថ្ងៃអាទិត្យ មុនពេលប្រកួតជាមួយក្លឹប Mainz នៅថ្ងៃពុធបន្ទាប់សម្រាប់ពានរង្វាន់ DFB-Pokal ៕