បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាខ្សែការពារ Jonathan Tah របស់ Bayer Leverkusen ហាក់ដូចជាបានប្តេជ្ញាចិត្តចាកចេញពីក្លឹបនៅរដូវក្តៅក្រោយក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។
កីឡាករវ័យ ២៨ឆ្នាំបានច្រានចោលនូវលទ្ធភាពនៃការបន្តកិច្ចសន្យារបស់គាត់ ដែលនេះជាជំហរមួយសម្រាប់គណៈគ្រប់គ្រងក្លឹប Leverkusen ដែលមិនអាចធ្វើការផ្លាស់ប្តូរបាន។ ក្លឹប FC Bayern ក្រោមការដឹកនាំរបស់ប្រធានផ្នែកកីឡា Max Eberl នៅតែចាប់អារម្មណ៍លើការចុះហត្ថលេខាយកខ្សែការពារកណ្តាលនេះដដែរ៕