Mbappe នឹងទទួលប្រាក់ ៥៥លានផោន!! ក្រោយប្តឹងឈ្នះទៅលើក្លឹប PSG

បរទេស៖ កីឡាករ Mbappe គ្រោងនឹងទទួលបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្លឹប PSG បន្ទាប់ពីគណៈកម្មការបណ្តឹងឧទ្ធរណ៍របស់លីកកំពូលបារាំងបានសម្រេចប្រឆាំងនឹងក្លឹប Ligue 1 ក្នុងករណីមិនបង់ប្រាក់ឈ្នួលអោយ Mbappe។ ក្លឹប PSG បានបញ្ជាក់ថាខ្លួនមិនជំពាក់អ្វីចំពោះអតីតខ្សែប្រយុទ្ធរបស់ពួកគេទេ ប៉ុន្តែឥឡូវនេះនឹងពួកគេត្រូវបង់ប្រាក់ចំនួន ៥៥លានអឺរ៉ូ។

Kylian Mbappe Real Madrid 2024

កាលពីមុនកីឡាករ Mbappe បានធ្វើការបដិសេធចំពោះការព្យាយាមសម្រុះសម្រួលជម្លោះ ហើយក្លឹប PSG បានប្រកែកថាពួកគេមានកិច្ចព្រមព្រៀងពាក្យសំដីជាមួយតារាបារាំងដើម្បីឱ្យគាត់បោះបង់ចោលប្រាក់រង្វាន់ណាមួយហើយត្រលប់ទៅជម្រើសដំបូងវិញ។ ឥឡូវនេះ ជាមួយនឹងការប្តឹងតវ៉ារបស់ពួកគេត្រូវបានច្រានចោល ដូច្នេះកីឡាករ Mbappe មានសង្ឃឹមនឹងទទួលបានប្រាក់ទាំងនោះត្រលប់មកវិញ។

LFP បានប្រាប់សារព័ត៌មាន Associated Press ថា៖ “ក្លឹប (PSG) ត្រូវតែបង់អោយ Mbappe នូវផ្នែកនៃប្រាក់ខែរបស់គាត់ដែលគាត់កំពុងទាមទារ”។

“ការសម្រេចចិត្តនេះមិនមែនជាកម្មវត្ថុនៃបណ្តឹងឧទ្ធរណ៍ (បន្ថែមទៀត) ប៉ុន្តែអាចត្រូវបានលើកឡើងនៅចំពោះមុខគណៈកម្មាធិការប្រតិបត្តិនៃ FFF (សហព័ន្ធបាល់ទាត់បារាំង)”។

Kylian Mbappe Real Madrid 2024

កីឡាករ Mbappe នឹងមានវត្តមាននៅពេល Real ប្រកួតជាមួយ Barcelona។ វានឹងក្លាយជាបទពិសោធន៍ដំបូងរបស់ខ្សែប្រយុទ្ធក្នុងការប្រកួត El Clasico ហើយគាត់សង្ឃឹមថានឹងក្លាយជាផលប៉ះពាល់មួយសម្រាប់ការប្រកួតជាមួយ Barcelona៕

Previous articleក្លឹប Sporting Lisbon បញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្លឹបដែលចង់បានខ្សែប្រយុទ្ធ Viktor Gyokeres
Next articleJonathan Tah នៅតែប្តេជ្ញាចិត្តក្នុងការចាកចេញពីក្លឹប Leverkusen