ក្លឹប Sporting Lisbon បញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្លឹបដែលចង់បានខ្សែប្រយុទ្ធ Viktor Gyokeres

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Sporting Lisbon បានធ្វើការបញ្ជាក់យ៉ាងច្បាស់ចំពោះរឿងខ្សែប្រយុទ្ធ Viktor Gyokeres ថាកីឡាកររូបនេះមិនស្ថិតនៅក្នុងការដោះដូរនាខែមករានោះទេ ប្រសិនជាក្លឹបមិនទទួលបានតម្លៃយ៉ាងតិច ៨៥លានផោន។

កីឡាករ Gyokeres មានភាពលេចធ្លោយ៉ាងខ្លាំងក្នុងរដូវកាលដំបូងរបស់គាត់នៅប្រទេសព័រទុយហ្គាល់ដោយស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ១២ដង ហើយគាត់បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់គាត់ក្នុងរដូវកាលនេះ ដោយបន្តការស៊ុតបញ្ចូលទី ១៣គ្រាប់បន្ថែមទៀតរហូតមកដល់ពេលនេះ។

ក្លឹបកំពូលៗ រួមមាន Arsenal, Chelsea, Manchester City, Manchester United និង Newcastle សុទ្ធតែបានតាមដានខ្សែប្រយុទ្ធស៊ុយអែត រួមជាមួយ PSG, AC Milan និង Napoli។ ទោះជាយ៉ាងណាក៏ដោយក្លឹប Sporting មានទំនុកចិត្តថាសំណើរណាមួយក៏ដោយត្រូវរង់ចាំដល់រដូវក្តៅឆ្នាំ២០២៥៕

Previous articleBarca កំពុងតាមដានទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប River Plate
Next articleMbappe នឹងទទួលប្រាក់ ៥៥លានផោន!! ក្រោយប្តឹងឈ្នះទៅលើក្លឹប PSG