បរទេស៖ ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងតាមដានខ្សែប្រយុទ្ធរបស់ក្លឹប River Plate កីឡាករ Felipe Esquivel មុនពេលការផ្ទេរដ៏មានសក្តានុពលសម្រាប់កីឡាករវ័យក្មេងនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាទម្រង់លេងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើន ហើយក្នុងនោះក៏មានក្លឹប Barcelona ផងដែរ។ ខាងក្លឹបយក្សកាតាឡានបានបញ្ជាក់ថាកំពុងតាមដានយ៉ាងជិតដិតទៅលើការអភិវឌ្ឍន៍របស់គាត់មុនពេលការផ្ទេរនាពេលអនាគត។ របាយការណ៍បានអះអាងថាមានលក្ខខណ្ឌផ្តាច់កុងត្រាមានតម្លៃ ៣០លានអឺរ៉ូ សម្រាប់កិច្ចសន្យាដែលនឹងផុតកំណត់នៅខែធ្នូ ឆ្នាំ២០២៦។ ក្លឹប River Plate នឹងបើកចំហរសម្រាប់ការចរចា ប្រសិនជាពួកគេទទួលបានសំណើរណាមួយក្នុងការផ្ទេរយកយុវជនរូបនេះ៕